កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech  សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីប្រទេសអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន ៤៨២ ៤០០ដូស នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer-BioNTech  សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីប្រទេសអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន ៤៨២ ៤០០ដូស នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ។ ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech នេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា រួមនិងតំណាងអង្គការជាតិ និងអន្តរជាតិ។