នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson​ បានប្រកាសជាផ្លូវការ​លាលែងចេញពីតំណែង

អន្ដរជាតិ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson​ បានប្រកាសជាផ្លូវការ​លាលែងចេញពីតំណែងរបស់លោក និងជាមេដឹកនាំគណបក្សអភិរក្សនិយម ប៉ុន្តែលោកបន្តថា លោកនឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី រហូតដល់​គណបក្ស Tories បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ៕