(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន បាននិយាយថា អ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿង ក្នុងនោះរួមមានទាំង យន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយមីស៊ីល ទៅឱ្យរុស្ស៉ីដើម្បីប្រើប្រាស់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។
លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan)ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងនៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថា អ៉ីរ៉ង់ មានផែនការបញ្ជូនយន្ដហោះដ្រូន ទៅឱ្យរុស្ស៉ី។ លោក ជេក ស៊ូលីវ៉ាន់ បានបន្តថា «ព័ត៌មាន របស់យើងបានបញ្ជាក់ថារដ្ឋាភិបាលអ៉ីរ៉ង់កំពុងត្រៀមបញ្ជូនយន្ដហោះដ្រូនរាប់រយគ្រឿងឱ្យរុស្ស៉ី ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធប្រដាប់ដោយ មីស៊ីល»។
លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានឱ្យដឹងបន្តទៀតថា អ៉ីរ៉ង់ក៏កំពុងត្រៀមបណ្ដុះបណ្ដាលរុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ខ្លួនផងដែរ៕