លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា អ៊ុយក្រែនបានកោះហៅឯកអគ្គរដ្ឋទូតកាណាដា ជុំវិញ ការសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ា ក្នុងការបញ្ជូនម៉ាស៉ីនទួរប៊ីនឧស្ម័ន ត្រឡប់ទៅអាល្លឺម៉ង់វិញ

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា អ៊ុយក្រែនបានកោះហៅឯកអគ្គរដ្ឋទូតកាណាដា ជុំវិញ ការសម្រេចចិត្តរបស់ទីក្រុងអូតាវ៉ា ក្នុងការបញ្ជូនម៉ាស៉ីនទួរប៊ីនឧស្ម័ន ត្រឡប់ទៅអាល្លឺម៉ង់វិញ សម្រាប់ការថែទាំបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) ដែលនេះត្រូវបានទីក្រុងកៀវ ចោទថាជាទង្វើបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ចាក់ថា «ក្រសួងការបរទេស បានកោះហៅបេសកជនរបស់ប្រទេសកាណាដា ដោយសារតែ ការអនុគ្រោះដែលមិនអាចទទួលយកបាន ជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អឺរ៉ុបបាននិយាយថាការបញ្ជូនម៉ាស៉ីនទួរប៊ីនឧស្ម័ន ត្រឡប់ទៅអាល្លឺម៉ង់វិញពីសំណាក់កាណាដា មិនបានបំពានលើទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៉ីនោះទេ៕