នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិកនៅទីស្តីការក្រសួងការបរទេសកម្ពុជា។
សូមជម្រាបថា ជំនួបពិភាក្សានេះដែរ នឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗជាច្រើនទៀតផងដែរ៕