កាលពី​ថ្ងៃ​ចន្ទ ពលរដ្ឋ​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​សម្រុក​ទៅកាន់​ព្រះវិហារ​ក្រុង​តូ​ក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe

ជប៉ុន៖ កាលពី​ថ្ងៃ​ចន្ទ រយៈពេល​ ៣​ថ្ងៃ​ក្រោយ​លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ពលរដ្ឋ​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​សម្រុក​ទៅកាន់​ព្រះវិហារ​ក្រុង​តូ​ក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe

សូមជម្រាបថា សព​អតីត​នាយករដ្ឋមន្ត្រី​បានតម្កល់​ ​ក្នុង​ព្រះវិហារ Zojoji របស់​ទីក្រុង​តូ​ក្យូ ប្រជាពលរដ្ឋ​បាន​ដើរចូល​យ៉ាង​ស្ងៀមស្ងាត់ សម្រាប់​ការ​គោរព។ ហើយនៅ​ថ្ងៃ​អង្គារ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ឈរ​តម្រង់​ជួរ​នៅ​ព្រះវិហារ Zojoji ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​លោក Shinzo Abe មុន​ពិធី​បុណ្យ​សព​ថ្ងៃ​អង្គារ​នេះ​៕