លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានអញ្ជើញដឹកនាំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានអញ្ជើញដឹកនាំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោក កើត រិទ្ធ បានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»

សូមបញ្ចាក់ថា កម្មវិធីបរិច្ចាគឈាមនេះដែរ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, សមាជិក ស.ស.យ.ក វិស័យយុត្តិធម៌, ក្រឡាបញ្ជី, អាជ្ញាសាលា, សារការី, មេធាវី, អ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសរុបជិត៣០០នាក់ផថដែរ៕