សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងករណីដែលចិនជំរុញការងើបឡើងវិញ ដកចេញនូវនយោបាយកូវីដ១៩ [សូន្យកូវីដ] ខ្ញុំជឿជាក់ថា ទេសចរចិនមកកម្ពុជា អាចមានចំនួនច្រើន ។ ឥឡូវយើងបង្កើនជើងហោះហើរ រវាងកម្ពុជាជាមួយនឹងចិន ក៏បានច្រើនគួរសមប្រៀបធៀបនឹងរយៈពេលមុន»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាលចិន បានធ្វើឲ្យប៉ះពាល់ការហូរចូលនៃភ្ញៀវទេសចរចិនមកកម្ពុជា ព្រោះតែការកំណត់ចំនួនថ្ងៃធ្វើចត្តាឡីស័ក មានរយៈពេលយូរ ពិបាកក្នុងការធ្វើដំណើរចេញចូល។ មុនកើតឡើងនូវវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិន ឈរលំដាប់លេខ១ មកទស្សនាកម្ពុជា ច្រើនជាងគេបំផុត។