សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាន ថ្កោលទោសការនិរទេសពលរដ្ឋអ៊ុយក្រែនក្នុងចំនួនច្រើនទៅកាន់ប្រទេសរុស្ស៊ី។
លោក Antony Blinken និយាយថា រុស្ស៊ីបាននិរទេសដោយបង្ខំប្រជាជនអ៊ុយក្រែនរហូតដល់ 1.6លាននាក់ពីតំបន់ជាច្រើនរបស់ប្រទេសដែលគ្រប់គ្រងដោយរុស្ស៊ី។
សេចក្ដីថ្លែងការណ៍បាននិយាយថា អាជ្ញាធររុស្ស៊ីតាមសេចក្ដីរាយការណ៍កំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជន និងបង្ខំពួកគេឲ្យចុះហត្ថលេខាព្រមព្រៀងដើម្បីរស់នៅក្នុងប្រទេសរុស្ស៊ី ដោយរារាំងការវិលត្រលប់មកកាន់លំនៅឋានវិញ។ សេចក្ដីថ្លែងការណ៍និយាយផងដែរថា អាជ្ញាធរកំពុងដកហូតយកលិខិតឆ្លងដែនអ៊ុយក្រែន និងចេញជំនួសដោយលិខិតឆ្លងដែនរុស្ស៊ីក្នុងកិច្ចប្រឹងប្រែងភ្លាមៗ ដើម្បីផ្លាស់ប្ដូរប្រជាជននៅតំបន់ជាច្រើនរបស់អ៊ុយក្រែន។ លោក Blinken និយាយថា ការផ្ទេរ និងនិរទេសដោយខុសច្បាប់ជនស៊ីវិលបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ និងជាឧក្រិដ្ឋកម្មសង្គ្រាម។ សហរដ្ឋអាមេរិក និងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីនាំយករដ្ឋាភិបាលរុស្ស៊ីឲ្យទទួលខុសត្រូវសម្រាប់ទង្វើររបស់ខ្លួន៕