ប៉ៃលិន៖ កាលពីវេលាម៉ោង១៨៖២០នាទី​ព្រលប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២ ផ្ទះចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់

ប៉ៃលិន៖ កាលពីវេលាម៉ោង១៨៖២០នាទី​ព្រលប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២ ផ្ទះចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំត្បូង ​ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ដំបូង​គេ​ឃើញ​អណ្តាត​ភ្លើង​ឆេះ​ចេញ​ពី​ផ្ទះអ្នក​លក់​ចាប់​ហ៊ួយ​មួយ​កន្លែង​ឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ព្រម​ទាំង​មាន​សំឡេង​ផ្ទុះ ​សង្ស័យ​ជា​ការ​ផ្ទុះធុ​ង​ហ្គាស ​រួច​ក៏​ប​ន្ត​ឆេះ​រាលដាល ផ្ទះចំនួន២ខ្នងទៀត។ សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរ ដោយ​ប្រើ​ទឹក​រថយន្ត​ពន្លត់​អគ្គីភ័យ អស់ ចំនួន ៣គ្រឿង។

នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងកាច់ លោក ស៊ឹម សុផល បាននិយាយថា មូលហេតុ​នៃ​ការ​ឆាប​ឆេះ​បណ្ដា​ល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី រួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឲ្យរាលឆេះដល់ផ្ទះចំនួនពីរថែម ទៀត៕