សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការឯកភាពគ្នាលើសារៈសំខាន់ នៃការរារាំងប្រទេសអ៉ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ

(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំលុងដំណើរទស្សនកិច្ច សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការឯកភាពគ្នាលើសារៈសំខាន់ នៃការរារាំងប្រទេសអ៉ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។

លោក បៃដិន ក៏បានសង្កត់ធ្ងន់ឡើងវិញនូវ ការបន្តប្តេជ្ញារបស់អាមេរិក ក្នុងការគាំទ្រសន្តិសុខរបស់អារ៉ាប៊ីសាអូឌីត និងក្នុងការជួយឱ្យសម្ព័ន្ធមិត្តអារ៉ាប់មួយនេះ ទទួលបានសមត្ថភាពចាំបាច់នានា ដើម្បីការពារប្រជាជននិងទឹកដីខ្លួន ប្រឆាំងនឹងការគំរាមកំហែងទាំងឡាយពីខាងក្រៅ៕