(កៀវ)៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ សារព័ត៌មាន AFP បានចុះផ្សាយថា សហភាពអឺរ៉ុបនឹងពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងម៉ូស្គូត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ទ្វីបនេះ ដើម្បីរក្សាទុកអាវុធ និងបាញ់មីស៊ីលទៅលើតំបន់ជុំវិញនៃភាគខាងត្បូងអ៊ុយក្រែន។
លោក Petro Kotin ភ្នាក់ងារថាមពលអាតូមិករបស់អ៊ុយក្រែន បានប្រាប់ឱ្យដឹងថា ស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhya ដែលត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៉ី គឺមានភាពតានតឹងខ្លាំង ដោយបន្ថែមថា រុស្ស៊ីបានដំឡើងកាំជ្រួចមីស៊ីល និងបានប្រើប្រាស់កន្លែងនោះ ដើម្បីបាញ់មីសីលនៅតំបន់ Dnipro៕