(វ៉ាស៊ីនតោន)៖ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ នៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋឥណ្ឌាណា (Indiana) បណ្ដាលឱ្យមនុស្ស៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។
បើតាមការបញ្ចាក់ពីប៉ូលិស បានប្រាប់ថា ជនសង្ស័យប្រដាប់ដោយកាំភ្លើងវែងមួយដើម ដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណ បានបើកការបាញ់ប្រហារ បន្ទាប់មកជនសង្ស័យ ត្រូវបានបុរសម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុដែរនោះ បាញ់សម្លាប់ផងដែរ។ ប៉ូលិសអាមេរិកមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនោះទេ ខណៈការស៊ើបអង្កេតមួយ កំពុងធ្វើឡើង៕