កាលពី​ថ្ងៃ​ពុធម្សិលមិញ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​

សហភាព​អឺរ៉ុប៖ ​កាលពី​ថ្ងៃ​ពុធម្សិលមិញ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​។

View of the Pipeline Inspection Gauge (PIG) receiving station, the Nord Stream 2 part of the landfall area, in Lubmin on Germany’s Baltic Sea coast, northeastern Germany, on March 1, 2022. – Once defended by then chancellor Angela Merkel as a purely economic project that will bring cheaper gas to Europe, the controversial 10-billion-euro Nord Stream 2 pipeline has finally been canned by Germany over Russia’s invasion of Ukraine. But the small German coastal village Lubmin where the pipeline comes to shore remains divided over Nord Stream 2. (Photo by John MACDOUGALL / AFP) / TO GO WITH AFP STORY by Hui Min NEO

​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ការ​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 គ្រោង​នឹង​ដំណើរការ​ជាថ្មី បន្ទាប់ពី​ការ​ផ្អាក​ដល់​ដើម្បី​ជួសជុល​រយៈពេល​ ១០​ថ្ងៃ​។ បណ្ដាញ​នេះ​មាន​ច្រើនជាង​មួយ​ភាគ​បី​នៃ​ការនាំចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ការផ្គត់ផ្គង់​តាមរយៈ Nord Stream 1 ត្រូវបាន​កាត់បន្ថយ​មុន​ពេល​ការ​ជួសជុល​ប្រចាំឆ្នាំ ​ដោយសារ​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម ហើយ​ឥឡូវនេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត​។ លំហូរ​ឧស្ម័ន​តាមរយៈ​ផ្លូវ​ផ្សេងទៀត​ដូចជា​អ៊ុយ​ក្រែ​ន​ក៏បាន​ធ្លាក់​ចុះ​ផង​ដែរ ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។

​គណៈកម្មការ​អឺរ៉ុប​បានស្នើ​គោលដៅ​ស្ម័គ្រចិត្ត ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​កាត់​បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ចាប់ពី​ខែសីហា​ដល់​ខែមីនា​ ឆ្នាំ​២០២៣ ខាងមុខ បើ​ធៀប​នឹង​ការប្រើប្រាស់​ជា​មធ្យម​របស់​ពួកគេ​ក្នុង​រយៈពេល​ដូចគ្នា​៕​