លោក សឺហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានប្រាប់ថា គោលបំណងយោធារបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស់នោះទេ

(មូស្គូ)៖ លោក សឺហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានប្រាប់ថា គោលបំណងយោធារបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស់នោះទេ ខណៈកងទ័ពរុស្ស៉ី បន្តផ្លោងគ្រាប់លើតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។​

កាលពីថ្ងៃពុធម្សិលមិញនេះ លោក ឡារ៉ូវ បានបញ្ចាក់ថា «នៅពេលដែល រុស្ស៉ី និងអ៊ុយក្រែន បានពិភាក្សាគ្នាពីលទ្ធភាពស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់អរិភាព ពួកយើងបានត្រៀមលក្ខណៈដើម្បីទទួលយកសំណើរបស់អ៊ុយក្រែន ដោយផ្អែក លើលក្ខណៈភូមិសាស្ត្រ នៅត្រឹមខែមីនា ឆ្នាំ២០២២»។ ដូច្នេះបច្ចុប្បន្ន រុស្ស៉ីមិនមែនផ្ដោតតែទៅលើដុនបាស់ ប៉ុណ្ណោះទេ តែរុស្ស៉ីក៏កំពុងផ្ដោតដែរលើតំបន់ខឺសុន (Kherson) តំបន់ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhia) និងតំបន់មួយចំនួនទៀតផងដែរ៕