រោងចក្រ​ថាមពល​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​ ក្រោយ​កងកម្លាំង​គាំទ្រ​ដោយ​រុស្ស៊ី​បាន​អះអាង​ពី​ការ​ដណ្ដើម​បានការ​គ្រប់គ្រង ប៉ុន្តែ​ក្រុង Kyiv ពុំបាន​បញ្ជាក់​ពី​ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​នោះ​ទេ

អ៊ុយក្រែន៖ រោងចក្រ​ថាមពល​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​ ក្រោយ​កងកម្លាំង​គាំទ្រ​ដោយ​រុស្ស៊ី​បាន​អះអាង​ពី​ការ​ដណ្ដើម​បានការ​គ្រប់គ្រង ប៉ុន្តែ​ក្រុង Kyiv ពុំបាន​បញ្ជាក់​ពី​ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​នោះ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​រោងចក្រ​នោះ​នៅតែ​បន្ត​។ កងកម្លាំង​គាំទ្រ​ដោយ​រុស្ស៊ី​បាន​កំពុង​ប្រឹងប្រែង​វាយ​រុល​ទៅ​មុខ​ដោយ​ថ្មើរជើង​ ចាប់​តាំង​ពី​ការ​ដណ្ដើមបាន​ទីក្រុង Lysychansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពីដើម​ខែ​កក្កដា​នេះ។

កាលពី​ថ្ងៃ​ពុធម្សិលមិញ ​ ​វីដេអូដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​ប្រយុទ្ធ​ចេញពី​ក្រុមហ៊ុន​យោធា​ឯកជន Wagner របស់​រុស្ស៊ី​កំពុង​ស្ថិតនៅ​សមរភូមិ​ជួរមុខ​នៃ​រោងចក្រ​ថាមពល Vuhlehirsk ដែល​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​មួយ​ចំនួនសំអាង​ប្រភពពី​ក្រុមមន្ត្រី​គាំទ្រ​ដោយ​រុស្ស៊ី បាន​រាយការណ៍​ពី​ការ​វាយ​សម្រុក​ចូល​ក្នុង​រោងចក្រ​នោះ​ដាច់ដោយឡែក​ពី​គ្នា​៕