លោក គីម ជុងអ៊ុន បានប្រាប់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២

(សេអ៊ូល)៖ លោក គីម ជុងអ៊ុន បានប្រាប់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។

លោក គីម ជុងអ៊ុន បានបញ្ចាក់ថា «ជាថ្មីម្ដងទៀត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាកូរ៉េខាងជើងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខដោយយោធាជាមួយសហរដ្ឋអាមេរិក»។ លោក គីម ក៏បានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល (Yoon Suk-yeol) ផងដែរជាមួយការព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការប៉ុនប៉ងវាយប្រហារណាមួយលើកូរ៉េខាងជើង៕