(កំពង់ស្ពឺ) ៖ កាលពីវេលាម៉ោង ០៩:០២នាទីព្រឹកថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡេីងដោយរថយន្ត០១គ្រឿងម៉ាក ហ្វ្រីលែនណែ (freightliner) ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក ស្រាយ ភេទប្រុស អាយុ29 ឆ្នាំនៅភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្តកំពត ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទបែនដឹក ដី គ្មានស្លាកលេខ ពណ័ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តបានមកចាក់ដីរួចបើកឆ្លងឡើងមកលើផ្លូវជាតិ ពីត្បូងទៅជើង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្តាលអោយរថយន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើទ្រូងផ្លូវ រងការខូចខាតធ្ងន់ ដាច់ទូកុងទែន័រមកលេីថ្នល់ជាតិ ចំណែករថយន្តម៉ាកនីសាន់ ដឹកដី រងការខូចខាតស្រាល ពេលបុករួចអ្នកបើកបររថយន្តម៉ាកនីសាន់ បានរត់គេចខ្លួនបាត់។
តាមសេចក្ដីរាយការណ៍ពី លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ជំនាញចរាចរណ៍ ថាគ្រោះ ថ្នាក់ចរាចរណ៍ខាងលេីមិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ ប៉ុន្ដែកំលាំងនគរបាលចរាចរណ៍កំពុងតែសម្របសម្រួលចរាចរណ៍ សូមជូនជាព័ត៌មានបឋមដល់សាធារណៈជន អ្នកធ្វើដំ ណើរឆ្លងកាត់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាជូនជ្រាបនិងមេត្ដាបន្ថយល្បឿននៅកន្លែងកេីតហេតុ ៕