ឃាត់ជនជាតិតៃវ៉ាន់៤នាក់ ជិះកប៉ាល់ពីចិនមកកម្ពុជា

ភ្នំពេញ: យោងរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បានអោយដឹងថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
មន្ត្រីសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវ៉ាន់ចំនួន ០៤ នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានរៀបរាប់ឈ្មោះដូចខាងក្រោម៖
1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 353457930 ថ្ងៃខែឆ្នាំកំណើតៈ ២០ មីនា ១៩៧៣
2. LIAW CHUEN SEN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 312621852 ថ្ងៃខែឆ្នាំកំណើតៈ ២២ មេសា ១៩៥៦
3. YEH CHUN-YIN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 313624060 ថ្ងៃខែឆ្នាំកំណើតៈ ១០ កក្កដា ១៩៥៣
4. MAI SHENG-I ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 315908547 ថ្ងៃខែឆ្នាំកំណើតៈ ០៥ ឧសភា ១៩៧៨

ជនជាតិតៃវ៉ាន់ទាំង ៤ នាក់បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីប្រទេសនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចតនៅប្រទេសណាមួយឡើងមុនពេលមកដល់ប្រទេសកម្ពុជា ។

ឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល មិនមានសញ្ញា និងរោគសញ្ញា ទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម ។

បច្ចុប្បន្នកប៉ាល់របស់ជនជាតិតៃវ៉ាន់ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាសុីនកប៉ាល់ និងស្ថិតក្រោមការតាមដានរបស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ៕

Leave a Reply

Your email address will not be published. Required fields are marked *