(ស្វាយរៀង) កំលាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធបានយកជនជាតិចិនទាំង២០០នាក់ មកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគរបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក បន្ទាប់ពីជនជាតិចិនប្រមាណ២០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី២៤ មិនា ២០២០ នៅក្រុងបាវិត។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណ២០០នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូមិនអនិញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ចទើបលោកសហការណ៍ជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាលខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតនគបាលក្រុងបាវិតនិងកងរាជអាវុធហត្ថក្រុងខេត្តចុះទៅឃាត់ និងបញ្ជូនជនជាតិចិនទាំង២០០នាក់មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអាគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្ត បានសហការជានគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសាកសួរ និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹកនេះ ពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យ ករណីវីរុសកូវីដ១៩នោះទេ។
ចំពោះលទ្ធផលយ៉ាងណានោះយើងមិនទាន់ទទួលបានជាផ្លូវការនោះទេ ដោយសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលសម្ភាស៍ ឬថតផ្តិតយករូបភាពជនជាតិចិន ឬសមត្ថកិច្ចនៅខាងក្នុងអគារសាលាក្រុង និងទីតាំងទាំងបីនោះទេដោយដាក់ខ្សែពទ្ធ័ជំវិញបរវេណទីតាំងទាំងបីចម្ងាយ៣០ម៉ែត្រពីរបង។
ដោយសមត្ថកិច្ចកំពុងដាក់ឲ្យជនជាតិទាំងអស់នេះឲ្យនៅដោយឡែក និងកំពុងធ្វើការសូមរង់ចាំលទ្ធផលនៅពេលក្រោយ៕