ក្រុមគ្រូពេទ្យចិនជំនាញព្យាបាលជំងឺកូវីដ១៩ចាប់ផ្ដើមប្រជុំលើកដំបូងដើម្បីជួយដល់កម្ពុជា

(ភ្នំពេញ) ៖ យោងតាមចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ផុសផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែមីនាកន្លងទៅ។
លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះតាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូWelinkរបស់ក្រុមហ៊ុនHUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដោយជោគជ័យ នេះបានរួមចំណែកជាកម្លាំងមួយនៃក្រុមហ៊ុនHUAWEIក្នុងកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេសលើពិភពលោកទទួលរងការយាយីពីជម្ងឺវីរុសCOVID-19នាពេលបច្ចុប្បន្ននេះ ការលើកម្ពស់អាត្រាប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឺងជម្ងឺវីរុសដោយតាមរយៈបច្ចេកវិទ្យាជឿនលឿន ត្រូវបានក្លាយជាវីធីសាស្រ្តជម្រើសដំបូងគេបង្អស់ សម្រាប់បណ្តាប្រទេសលើសកលលោក។
លោកបន្តទៀតថា ជាកិច្ចបន្ទាប់ ក្រុមហ៊ុនHUAWEIក្នុងប្រទេសកម្ពុជា នឹងសហការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ5G wireless broadbandជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីធើណេតដែលមានល្បឿនលឿនសម្រាប់ទំនាក់ទំនងជាមួយនឹងអ្នកខាងក្រៅ។ ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូCloudlinkរបស់ក្រុមហ៊ុនHUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែងជូនដល់ក្រសួងសុខាភិបាល, កន្លែងកំណត់ព្យាបាលជម្ងឺវីរុសCOVID-19ក្នុងរាជធានីភ្នំពេញ, មជ្ឈមណ្ឌលព្យាបាលជម្ងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ផ្តល់ការពិនិត្យវិនិច្ឆ័យជម្ងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជម្ងឺដោយតាមវិធីសាស្រ្តពិគ្រោះយោបល់ពីចម្ងាយ។ ប្រើបច្ចេកវិទ្យាAIគាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័សជូនដល់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អាត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុះជម្ងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលាជូនដល់អ្នកផ្ទុះជម្ងឺវីរុសCOVID-19៕

Leave a Reply

Your email address will not be published. Required fields are marked *