ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀងSurprise ប្តីថ្ងៃការ ដែលធ្វើអោយអ្នកស្តាប់ ស្តាប់ហើយចង់ការតាម…
កូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា “ចំណងផ្កាស្លា” ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀងSurpriseប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែកនិងរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ហើយបទចម្រៀងមួយនេះ ជាស្នាដៃនិពន្ធរបស់ប្អូនប្រុសកូនក្រមុំផ្ទាល់ គឺលោក យន ប៊ុនរាជ ដែលជា ប្រធានផ្នែកនិពន្ធ និងជា អ្នកនិពន្ធរឿងកំប្លែងវ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV រួមគ្នាជាមួយ Mrr THaa អ្នកនិពន្ធចម្រៀងលាក់មុខនៅខេត្តក្រចេះ
សូមទស្សនាវីឌីអូខាងក្រោម៖