ថៅកែឃ្លាំងរថយន្ត CMR ស្វែងរកទិញរថយន្តបន្ថែមចូលឃ្លាំងស្របពេលរដូវកាលកូវីដ អ្នកលក់រថយន្តផ្សេងទៀតលក់មិនសូវដាច់

(ភ្នំពេញ) ៖ និយាយដល់ឃ្លាំង CMR Car Shop នោះគេនឹងស្គាល់ដល់ម្ចាស់ឃ្លាំងគីឡូយក្សចិត្តល្អលោក ចាន់ មករា តែងតែជួយផ្គត់ផ្គង់ដល់កីឡាករគុនខ្មែរមានជីវភាពខ្សត់ខ្សោយមួយចំនួន កំពុងស្វែងរកទិញរថយន្តចូលឃ្លាំងរបស់ខ្លួនបន្ថែមស្របពេលអ្នកលក់រថយន្តជាច្រើនកំពុងរអ៊ូរលក់មិនសូវដាច់ក្នុងរដូវកាលរីករាលដាលជំងឺឆ្លងកូរ៉ូណាថ្មី ឬកូវីដ១៩។
លោក ចាន់ មករា ផ្ទាល់ក៏ទទួលស្គាល់ថាក្នុងរដូលកាលរីករាលដាលដោយសារជំងឺឆ្លងកូវីដ១៩ ឃ្លាំងរបស់លោកក៏លក់រថយន្តមិនសូវដាច់ដូចគ្នា។ ក៏ប៉ុន្តែលោកថាក្នុងឪកាសគ្រោះថ្នាក់ ត្រូវកេងចំណេញឲ្យបានច្រើនជៀសវាងឪកាសរត់ចោលយើង។ លោក ចាន់ មករា បានពន្យល់ថាក្នុងកំឡុងពេលឃ្លាំងជាច្រើនលក់រថយន្តមិនសូវដាក់ ហើយពួកគាត់ត្រូវការលក់រថយន្តបន្ទាន់ដើម្បីបង្វិលលុយ និងយកទៅចាត់ចែងផ្សេងៗ ហេតុដូច្នេះហើយពួកគាត់ត្រូវតែលក់ក្រោមតម្លៃទីផ្សារ។
ថៅកែឃ្លាំង CMR បានបន្ថែមទៀតថានៅពេលទទួលទិញរថយន្តបានតម្លៃក្រោមទីផ្សារ នោះលោកក៏ចាប់ផ្តើមប្រកាសលក់រថយន្តតម្លៃក្រោមទីផ្សារដូចគ្នា ដើម្បីផ្តល់ឪកាសដល់អ្នកចង់បានរថយន្តជិះនឹងគេ ជាងនេះទៅទៀតលោកក៏មានដៃគូធនាគារបង់រលស់ផ្តល់ភាពងាយស្រួលដល់អតិថិជន៕

Leave a Reply

Your email address will not be published. Required fields are marked *