សូមមានការប្រុងប្រយ័ត្ន! ទំព័រហ្វេសប៊ុកមួយបានក្លែងបន្លំតាំងខ្លួនមកពីក្រុមហ៊ុន Facebook ឱ្យអ្នកចុចចូលវេបសាយក្លែងក្លាយហើយបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន

(បច្ចេកវិទ្យា)៖ កន្លងមកយើងសង្កេតឃើញមាន ការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងពិភពលោក។ យ៉ាងណាមិញនៅថ្ងៃនេះក៏សូមធ្វើការណែនាំនូវករណីថ្មីមួយទៀត ដែលទំព័រហ្វេសប៊ុកមួយបានក្លែងបន្លំតាំងខ្លួនមកពីក្រុមហ៊ុន Facebook ហើយនិយាយថា ទំព័រហ្វេសប៊ុករបស់អ្នកមានបញ្ហាដែលត្រូវតែធ្វើការផ្ទៀងផ្ទាត់។

ដោយឱ្យអ្នកប្រើប្រាស់ចុចទៅលើតំណរភ្ជាប់មួយ ដែលនឹងនាំអ្នកប្រើប្រាស់ទៅកាន់ទំហ័រវេបសាយក្លែងក្លាយ ហើយបំពេញព័ត៌មានមួយចំនួន។ សូមកុំធ្វើតាមការចង់បានឱ្យសោះ រួចនាំគ្នាជួយធ្វើការ report ទំព័រហ្វេសប៊ុកនេះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកចាត់វិធានការណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *