សម្ដេចក្រឡាហោម ស ខេង ​ជំរុញឲ្យបន្តតាមដានស្រាវជ្រាវបង្ក្រាបមេខ្យល់ជួញដូរមនុស្ស ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានជំរុញឲ្យក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ សូមក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្រ្កាបឲ្យបានទាន់ពេលវេលា។ លើសពីនេះទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយដាហេតុ។

សូមបញ្ជាក់ថា ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង០៦ របស់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *