ក្រោយផ្ទុះរឿង ខេម និងផលិតកម្មថោន ករុណា ពេជ្រ បង្ហោះសារយ៉ាងចាក់ចោត

(ភ្នំពេញ) ៖ តារាចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ នៅមិនទាន់អស់ចិត្ត និងការលើកឡើងរបស់លោក ខេម នៅឡើយទេក្រោយផ្ទុះរឿងរ៉ាវ ឆ្លើយឆ្លងគ្នា តាមបណ្ដាញសង្គម ក្រោយពីលោក ខេម កាលពីម្សិលមិញនេះ បានបង្ហោះសារយ៉ាងវៃងអណ្លាយ នៅលើបណ្ដាញសង្គមជាច្រើន មតិសាធារណៈជន ខ្លះក៏ចង់លោក ខេម មកដោះស្រាយអោយចប់រឿង ខ្លះទៀត ក៏ចង់អោយផលិតកម្មយោគយល់ និងចរចារគ្នាដើម្បីបញ្ជាប់រឿង។
គួរបញ្ជាក់ដែរ ក្នុងនោះភាគីខាងផលិតកម្មថោន បានបង្ហោះលិខិតកោះហៅ តារាចម្រៀង ខេម ឲ្យចូលខ្លួនមកដោះស្រាយ ក្រោយពីរូបលោក បានចាកចេញទៅច្រៀងឲ្យផលិតកម្មមួយផ្សេងទៀត ស្របពេលនៅ ជាប់កុងត្រាជាមួយផលិតកម្មថោន នៅឡើយ។
មិនបង្អង់យូរ ភ្លាមៗ លោក ខេម ក៏បានបង្ហោះសារមួយយ៉ាងវែងអន្លាយ រៀបរាប់ពីស្ថានភាពនិងសុខទុក្ខក្នុងផលិតកម្មថោន ជាពិសេស អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះត្រង់ថា លោកហាក់មិនអស់ចិត្ត ថែមទាំងទទួលបានភាពអយុត្តិធម៌ផងដែរ។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ថែមទាំងឃើញគណនីបណ្ដាញសង្គមរបស់ តារាចម្រៀងដ៏ល្បីក្រោមទ្រនំថោន លោក ករុណា ពេជ្រ ចេញមុខបង្ហោះសារចំនួន២បន្ថែមទៀត មានអត្ថន័យថា៖
«ហេតុអ្វីបានជាកន្លងមក រហូតដល់ពេលនេះ ការចាកចេញ របស់ អ្នកនាងសុគន្ធនិសា លោកកែវ វាសនា អ្នកនាងមាស សុខសោភា នៅតែបន្សល់ទុកដោយស្នាមញញឹម?»
«៩ឆ្នាំហេីយ ដែលយេីងបានស្គាល់គ្នា ៩ឆ្នាំហេីយ ដែលអ្នកមានគំនិតច្រណែនខ្ញុំ ៩ឆ្នាំហេីយ 9ឆ្នាំហេីយ ដែលខ្ញុំតែងតែនៅខាងអ្នកគ្រប់ពេល ហេតុអ្វី??????»
ក្រោយពីឃើញសារទាំងនោះហើយ គេក៏ឃើញមានហ្វេនៗជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំង បូករួមទាំងការបញ្ចេញមតិយោបល់រៀងៗខ្លួនជាច្រើនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *