ភ្នំពេញ៖ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកទ្ធត្តម លោកជំទាវ ជ្រាបថា ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺភ្លើង១៩ (COVID-19) ក្រសួងទេសចរណ៍បាន ចេញសេចក្តីណែនាំជាបន្តបន្ទាប់ក្នុងការបិទសកម្មភាព អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) និងមានការចុះត្រួតពិនិត្យជាប្រចាំ។ យោង តាមលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាលឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តបិទសកម្មភាពអាជីវកម្មរហូតដល់មានការជូនដំណឹង ជាថ្មី ។ អាស្រ័យហេតុនេះ សូម ឯកទត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត យក ចិត្តទុកដាក់ បន្តការត្រួតពិនិត្យ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ស្តីពីការបន្តបិទសកម្មភាព អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ឱ្យមានប្រសិទ្ធភាព៕