ជីវិតប្រែប្រួលមិនគួរអោយជឿ! តន់ ច័ន្ទសីម៉ា សុបិនក្លាយជាការពិត ក្នុងវិស័យសិល្បះ

ភ្នំពេញ ៖ បន្ទាប់បានវិវត្តខ្លួនមកជា តារា ចម្រៀង អាជីពពេញលេញ ក្រោយ បាន ចុះ កុងត្រា ផលិតកម្ម Galaxy Navatra ជីវិត ថ្មី របស់ តារា ចម្រៀង តន់ ច័ន្ទ សីម៉ា បាន ធ្វើ ឲ្យ នាង ផ្លាស់ប្ដូរ ១៨០ដឺគ្រេ យ៉ាង លឿន បំផុត។ មាន អតីត ជា សិស្ស ជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំ ខេត្ត តាកែវ ក្មេង ស្រី ម្នាក់ នេះ មិន ធ្លាប់ គិត ឡើយ ថា អាច ក្លាយ ខ្លួន ជា តារា ចម្រៀង ល្បី ហើយ អាច ច្រៀង ជា មួយ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ ដូច សព្វថ្ងៃ នេះ ឡើយ។

កញ្ញា តន់ ច័ន្ទសីម៉ា គឺ ជា ក្មេង មាន និស្ស័យ សិល្បៈ ទាំង ពី កំណើត នាង មាន កំណើត មក ពី ខេត្ត តាកែវ ដែល មាន ឪពុក ជា មន្ត្រី រាជការ ម្ដាយ ជា ស្ត្រី មេផ្ទះ។ នាង ជា កូន ទី ៣ ក្នុង ចំណោម ៤ នាក់ សុទ្ធ តែ ស្រី។ សីម៉ា មាន និស្ស័យ លើ សិល្បៈ តន្ត្រី តាំង ពី តូច ៗ មក ពោល គឺ តាំង ពី នាង ទើប មាន អាយុ ៥ ឆ្នាំ ម្ល៉េះ។ នាង ថា “ខ្ញុំ ចេះ ច្រៀង តាំង ពី អាយុ ៥ ឆ្នាំ ម៉េស បង និយាយ ទៅ ស្រឡាញ់ ខ្លាំង ហ្មង អា រឿង ច្រៀង រាំ អី ហ្នឹង!”។

កាល នៅ សិក្សា នៅ ឯ ស្រុក កំណើត នាង ធ្លាប់ ជា សិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំ ខេត្ត តាកែវ។ ដោយ សារ និស្ស័យ សិល្បៈ ដុះដាល ក្នុង ចិត្ត តាំង ពី នាយ បែប នេះ ផ្សំ នឹង ការ សិក្សា បញ្ចប់ ថ្នាក់ ទី ១២ ផង សីម៉ា ក៏ បាន សម្រេច ចិត្ត ចាក ចោល ភូមិ ស្រុក ឡើង មក បន្ត ការ សិក្សា នៅ ភ្នំពេញ នា ដើម ឆ្នាំ ២០១៧ ក្នុង ដែល ពេល នោះ នាង ទើប មាន អាយុ ១៧ ឆ្នាំ ។

តារា ចម្រៀង តូច ច្រឡឹង ប្រាប់ ថា នៅ លើ ដី ក្រុង គឺ មាន តែ នាង ម្នាក់ ឯង គ្មាន គ្រួសារ សាច់ ញាតិ អ្វី ដែល អាច ពឹង ពាក់ បាន ឡើយ។ ដូច្នេះ ហើយ រឿង ត្រូវ ធ្វើ គឺ ត្រូវ ខំ រស់ ដោយ ខ្លួន ឯង ព្រោះ ស្ថានភាព គ្រួសារ របស់ នាង ក៏ មិន ជា ធូរធារ ដែរ។ ស្ថានភាព នេះ សីម៉ា ប្រាប់ ថា សំអាង លើ ទេពកោសល្យ សិល្បៈ ចម្រៀង របស់ នាង នាង ក៏ ចេញ រក ការងារ ធ្វើ ហើយ ចាត់ ជា ភ័ព្វ ល្អ នៅ ខ្ទង់ ពាក់ កណ្ដាល ឆ្នាំ ២០១៧ នាង ត្រូវ បាន ថៅកែ ហាង មួយ ព្រម ទទួល យក នាង ធ្វើ ជា តារា ចម្រៀង ក្នុង ហាង របស់ ខ្លួន ហើយ ពេល នោះ ជីវិត តស៊ូ ជា អ្នក រៀន ផង ធ្វើ ការ ផង ក៏ បាន ចាប់ ផ្ដើម។

ចូល ច្រៀង ក្នុង ហាង ខាង លើ នោះ សីម៉ា ត្រូវ បាន ថៅកែ ផ្ដល់ ប្រាក់ ខែ ៤៥០ ដុល្លារ ក្នុង ១ ខែ។ ចំនួន នេះ តារា ស្រី លើក ឡើង ថា សម ល្មម នឹង អាច ឲ្យ នាង រស់ បាន ណាស់ ទៅ ហើយ ហើយ រឹត តែ សប្បាយ ចិត្ត ទៅ ទៀត ព្រោះ នាង មិន ដែល សង្ឃឹម ថា សមត្ថភាព ច្រៀង របស់ នាង ដែល ធ្វើ ទៅ តាម និស្ស័យ សោះ អាច ឲ្យ នាង រក ចំណូល បាន គួរ សម សម្រាប់ ផ្គត់ផ្គង់ ខ្លួន ឯង និង ផ្គត់ផ្គង់ ការ សិក្សា ថែម ទៀត។

ក្រោយ ពី ច្រៀង នៅ ក្នុង ហាង បាន មួយ រយៈ ធំ នាង ក៏ បាន ឈប់ វិញ ហើយ ក៏ បាន ដាក់ ពាក្យ ប្រឡង ក្នុង កម្មវិធី ប្រឡង ចម្រៀង លំដាប់ ពិភព លោក រៀប ចំ ដោយ ទូរទស្សន៍ មួយ ក្នុង ស្រុក នៅ ឆ្នាំ ២០១៨។

ចុង ក្រោយ បំផុត នាង ក៏ ត្រូវ បាន ផលិតកម្ម Galaxy ហៅ ចូល ធ្វើ ជា តារា ចម្រៀង កុងត្រា កាល ពី ដើម ឆ្នាំ ២០១៩។ នៅ ក្នុង ផលិតកម្ម នេះ តារា ចម្រៀង វ័យ ២២ ឆ្នាំ មាន បទ ជា ច្រើន បាន ចេញ លើ ទីផ្សារ សុទ្ធ ជា បទ ពេញ និយម ដូច ជា បទ “មិន ស្មោះ ស្រឡាញ់ រក ងាប់ អី” “យល់ ច្រឡំ គេ ស្រឡាញ់ យើង” “គេ នោះ ជា ស្រី កាប់ ដាវ”បទ” ដណ្ដឹង អូន ទៅ”បទ ”ចង់សុំ Wifi “និង បទ “ឡាន ស៊ីរ៉ែន” ជា ដើម។

និយាយ ពី views បទ ចម្រៀង របស់ តន់ ចន្ទសីម៉ា វា ពិត ជា មិន គួរ ឲ្យ ជឿ ដែល តារា ចម្រៀង វ័យក្មេង រូប នេះ ប្រើ ពេល មិន ដល់ មួយ ឆ្នាំ វ៉ា ដាច់ គេ ទាំង អស់ មាន អ្នក ចូល ទស្សនា សរុប រហូត ដល់ ទៅ5០០M ។ នេះ បើ តាម បង្ហាញ ឲ្យ ដឹង ពី ផលិតកម្ម Galaxy Navatra។ ផ្អែក តាម របាយការណ៍ ពី នោះ អាច និយាយ បាន ថា តន់ ចន្ទសីម៉ា គឺ ជា កំពូល តារា ចម្រៀង ក្មេង ម្នាក់ ដែល មាន អ្នក ទស្សនា ច្រើន ជាង គេ នៅ កម្ពុជា នៅ ឆ្នាំ២០២០ កន្លង ទៅ នេះ។

នៅថ្ងៃនេះ ផលិតកម្ម Galaxy Navatra បានឲ្យនាង ច្រៀងចាប់ដៃគូជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយ ទាំង នេះ ដោយសារតែសមត្ថភាព របស់នាងជាហេតុផលនាំឲ្យនាងអាចមានឱកាសច្រៀងជាដៃគូ លោក ព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នកទាំងពីរមានចំណងជើងថា “កាត់ ឆុង” ទើបនឹងចេញនេះតែម្ដង។

ចង់ដឹងថាបទ “កាត់ឆុង” មានអត្ថន័យនឹងទឹកដមយ៉ាងណា តោះ…ទស្សនានិងស្ដាប់បទទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *