ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកា ៥លានរៀលដល់គ្រួសារសពមន្ត្រីពន្ធនាគារនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចាត់តំណាងក្រុមការងារនាំយកថវិកាចំនួន ៥លានរៀល ជូនដល់គ្រួសារសពមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមរំលែកទុក្ខ និងសម្រាប់ដោះស្រាយជីវភាពដែលកំពុងតែជួបការលំបាក។
លោកវីរសេនីយ៍ទោ ពេជ្រ សុខ អាយុ៦២ឆ្នាំ ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងបានចូលនិវត្តន៍ពីរបីឆ្នាំហើយ និងបានស្លាប់កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។ លោកមានកូនចំនួន ៦នាក់ ក្នុងនោះកូនបីនាក់មានគ្រួសារ នៅសល់កូន ៣នាក់ទៀតក្នុងបន្ទុក។ ក្នុងនោះមានកូនប្រុសម្នាក់អាយុ ៣២ឆ្នាំ គឺជាមនុស្សដែលមានសតិមិនប្រក្រតី និងបានបង្កការលំបាកយ៉ាងច្រើនដល់រូបគាត់ ក្នុងការរស់នៅសព្វថ្ងៃ។
អ្នកស្រី វង្ស វណ្ណារី រស់នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាភរិយាសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាងក្រុមការងារយកថវិកាចំនួន ៥លានរៀល ជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រីដែលកំពុងតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយថវិកានេះ គឺបានជួយដោះស្រាយជីវភាពប្រចាំរបស់អ្នកស្រី និងយកទៅដោះស្រាយការលំបាកនានាមួយចំនួន។

Leave a Reply

Your email address will not be published. Required fields are marked *