ភ្នំពេញ ៖ ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញ អាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះ គេឃើញមានបទចម្រៀងរបស់កំពូល តារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេហើយ សុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទ ហើយសុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ”កាត់ឆុង” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មានបទ “ប្រហុក” បទ “រកស៊ីជាមួយយក្ស” បទ “អរគុណកាមេរ៉ា” នឹងបទ “មាន់កម្សត់” ហើយបទនីមួយៗគ្រាន់ តែចេញភ្លាមអ្នកទស្សនារាប់លានដង។
តាមការបញ្ជាក់ពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra អោយដឹងថា ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែង បទចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់ បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ៥បទនោះទេពោលតាមផែនការ គឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូល តារាចម្រៀងទាំងពីរនេះច្រៀង។
ចង់ដឹងថាទាំង៥បទ សម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ” ប្រហុក”
ទី៣/បទ”រកស៊ី ជា មួយ យក្ស”
ទី៤/បទ” អរគុណ កាមេរ៉ា”
ទី៥/បទ”មាន់កម្សត់”