(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៧មេសានេះ សម្រេចបណ្ដេញ ឧត្តមសេនីយ៍ទោ អ៊ុង ថាន់ធូក អត្តលេខ៧៣៥៥៧ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ការបណ្តេញចេញនេះ បន្ទាប់ពីមានការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន។
សូមជំរាបថា កាលពីយប់ថ្ងៃទី១៦មេសា មន្រ្តីផ្កាយ២ម្នាក់នេះ បានល្មើសនឹងបទបញ្ជាបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដោយរូបគេបាននាំអ្នកជួលផ្ទះខ្លួនឯង មករាំច្រៀងលាបម្សៅ នៅក្នុងបរិវេនផ្ទះទៅវិញ៕