ក្រសួងព័ត៌មានសម្រេចបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន នេះបើយោងតាមលិខិតសម្រេចរបស់ក្រសួងព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី០៥ កុម្ភៈ។ នៅក្នុងសេចក្តីសម្រេចឃើញមានបញ្ជីឈ្មោះគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានចំនួន ២៣រូប ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន និងមានរដ្ឋលេខាធិការជាអនុប្រធាន អនុរដ្ឋលេខាធិការជាអនុប្រធាន ចាប់ពីទីប្រឹក្សា អគ្គនាយក ប្រធាន អនុប្រធាននាយកដ្ឋាន…