ចុះយកសំណាកអាជីវករនិងអ្នកពាក់ព័ន្ធកូវីដ១៩ នៅផ្សារចក្រីឃុំជប់វារី ស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយផ្ទុះកូវីដ១៩ នៅផ្សារចក្រីឃុំជប់វារីដែលជាផ្សារធំជាងគេនិងដំបូងគេ នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ មន្ត្រីក្រុមការងារនិងគ្រូពេទ្យជួរមុខនឹងការយកសំណាកអាជីវករនិងអ្នកពាក់ព័ន្ធទាំងឡាយនៅថ្ងៃទី២៤ខែសីហា នេះ ។

កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានទទួលដំណើរ លោក អ៊ុ រាត្រី អភិបាលខេត្ត បានចុះពិនិត្យ ការយកសំណាកអាជីវករក្នុងផ្សារចក្រីចំនួន ១២៥ នាក់ ពាក់ព័ន្ធ នឹងអ្នកមានវិជ្ជមានកូវីដ១៩។

ការយកសំណាកនេះ បន្ទាប់លោកអភិបាលស្រុក បានដឹកនាំក្រុមការងារសុខាភិបាលស្រុក ឃុំ យុវជន ប៉ូលិសប៉ុស្តិ៍ ចុះយកសំណាក ហ៊ុព័ទ្ធបិទទីតាំង លក់គុយទាវ របស់លោក ខាន់ ចាន់ធួន ដោយសារភរិយារបស់លោកគឺអ្នកស្រី ព្រំ ពិសី មានវិជ្ជមានកូវីដ១៩ នៅផ្សារចក្រី។

មន្ត្រីអាជ្ញាធរ បានអំពាវនាវថា ហេតុនេះ សូមបងប្អូនអាជីវករនិងអ្នកមានពាក់ព័ន្ធ ធ្វើការទំនាក់ទំនង អាជ្ញាធរ និងជំនាញសុខាភិបាល ដើម្បីបន្តចុះឈ្មោះយកសំណាកនៅផ្សារចក្រី ឃុំជប់វារី តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *