ផ្អាកយានយន្តដឹកជញ្ជូនធុនធំ ឆ្លងកាត់ផ្លូវខេត្តលេខ២៦៨A ចំណុចព្រៃមាន់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដោយជំនន់ទឹកភ្លៀងលិចផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ មន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តដឹកជញ្ជូនធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A ចំណុច (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នេះបើតាមសេចក្តី ជូនដំណឹងរបស៎មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញថ្ងៃទី២៦ខែកញ្ញា២០២១ ដែលចុះហត្ថលេខាដោយប្រធានមន្ទីរ លោកសុក ចាន់ថា ។

លោកបានបានបញ្ជាក់ថា ៖ បន្ទាប់ពីរងឥទ្ធិពលព្យុះនិងភ្លៀងបន្តបន្ទាប់ បណ្តាលអោយមានទឺកជំនន់ហូរកាត់ចំណុចនៃកំណាត់ផ្លូវមួយចំនួនក្នុងខេត្ត ពិសេសផ្លុវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់(បំបែកផ្លូវជាតិលេខ៦)ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក។

ហេតុនេះដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំអោយបាក់ស្រុតនុងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព សូមផ្អាកសិន។ ប៉ុន្តែរថយន្តប្រភេទស្រាលនិងទេសចរណ៍ជាលក្ខណៈគ្រួសារអាចចរាចរណ៍ឆ្លងកាត់បានធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *