ឆ្នាំជូត: រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះ មានរឿងរាវមិនល្អមួយចំនួនបោកបក់ចូលមក នៅឡើយ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់។អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំឆ្លូវ: រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចទេ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំខាល: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសតែងមានក្រុមមនុស្សចាំជួយយកអាសានិងជ្រោមជ្រែង ហើយបើលោកអ្នក ធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំរោង: រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ និង មានបញ្ហាប្រឈមច្រើនដែលត្រូវពិបាកឆ្លងកាត់។ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕
ឆ្នាំម្សាញ់: រាសីល្អជាមធ្យម។ការរស់នៅមានភាពសុខដុមដូចសព្វមួយដងពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់នោះទេ។ការប្រកបការងារ ពុំមានអ្វីប៉ះទង្គិចដល់លោកអ្នកច្រើនទេ ប៉ុន្តែយ៉ាងណាការប្រកបការងារតោងតែប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរ ពីព្រោះការប៉ងអាក្រក់របស់គេនៅតែមានឥតធូរស្បើយឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិច ហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។
គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំមមី: រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ឧបទ្រពចង្រៃតែងរត់ចេញ ហើយរឿងរាវល្អៗរត់ចូលមកវិញ។ក្រៅពីនេះបើមានការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយវិញមានភាពកាក់កបគួរសម ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគ្រាន់កក់ក្តៅ ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំមមែ: រាសីធ្លាក់ស្រុតចុះ។ថ្ងៃនេះការសម្រចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និងជួបបញ្ហាំលំបាកក្នុងការដោះស្រាយ។លោកអ្នកមានកិច្ចការងារថ្មីច្រើនចូលមកធ្វើឱ្យជួបនូវបញ្ហាលំបាកត្រូវឆ្លងកាត់និងត្រូវតស៊ូអត់ធ្មត់ទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលមួយៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំវក: រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
បញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំរកា: រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំច: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហេតុនេះសេចក្តីប៉ងប្រាថ្នាឬចង់ពឹងពាក់នរណាក៏តែងសម្រេចជោគជ័យ។ការប្រកបការងារវិញបើមានទំនាក់ទំនងចរចាតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលផលមកវិញគ្រាន់កក់ក្តៅ។
សម្ព័ន្ធស្នេហាកំលោះក្រមុំទោះបីពេលនេះជួបនូវឧបសគ្គរារាំងប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ទាំងស្ត្រីការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕