កំពង់ស្ពឺ៖ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ រថយន្តមួយគ្រឿងបានបុកម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយបរុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
មន្ត្រីនគរបាលបានឲ្យដឹងថាមុនកើតហេតុ រថយន្តបង្កហេតុ ម៉ាកស៊ុយវីស៊ី Triton ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8269 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណុ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានចូលចំណែកផ្លូវម្ខាងទៀត បុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
អ្នកបើកបរម៉ូតូដែលបានស្លាប់ឈ្មោះ ហិន ហន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលជំនាញបានធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងពីរ បានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ផងដែរ៕