​«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក ថ្ងៃទី 22/12/2021

«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក

ថ្ងៃទី 22/12/2021

  1. ប្រភព Bangkok Post: កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មការអឺរ៉ុបបានអនុម័តកំណត់សុពលភាពនៃវិញ្ញាបនបត្រវ៉ាក់សាំង Covid-19 ត្រឹម 90 ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់។
  2. ប្រភព Medical Express: ក្រសួងសុខាភិបាលរបស់ប្រទេសស្វ៊ីស បានសម្រេចឱ្យអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Jonhson ចំនួនមួយដូសរួចរាល់ ត្រូវចាក់វ៉ាក់សាំងប្រភេទ mRNA ណាមួយ ក្នុងចំណោមវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna នៅរយៈពេល 4 ខែបន្ទាប់ពីបានចាក់រួច។

-ទន្ទឹមនេះ មនុស្សពេញវ័យដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ ត្រូវទៅទទួលវ៉ាក់សាំងដូសទី 3 ដែលជាប្រភេទ mRNA នៅរយៈពេល 4 ខែដូចគ្នាបន្ទាប់ពីបានចាក់ដូសទី 2 រួច ដែលនេះជាការបន្ថយពីរយៈពេល 6 ខែដែលបានកំណត់កាលពីមុនដំបូង ដើម្បីប្រឈមមុខនឹងការឆ្លងរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មី Omicron។

  1. ប្រភព Bangkok Post: ក្រុមហ៊ុន Moderna បានឱ្យដឹងថា: ខ្លួនគ្មានបញ្ហាប្រឈមអ្វីនោះទេក្នុងការផលិតវ៉ាក់សាំងដូសជម្រុញដែលមានប្រសិទ្ធភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មី Omicron និងថា: ខ្លួនអាចនឹងចាប់ផ្ដើមផលិតក្នុងរយៈពេល 2-3 សប្ដាហ៍ខាងមុខទៀតនេះ។
  2. ប្រភព Global News: លោក Biden សន្យាផ្ដល់ឧបករណ៍ធ្វើតេស្តរហ័សរក Covid-19 ចំនួន 500 លានដល់ពលរដ្ឋអាមេរិកដោយពុំគិតថ្លៃ ខណៈពេលដែលវីរុសបម្លែងខ្លួនថ្មី Omicron កំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេស។
  3. ប្រភព CBS News: អភិបាលក្រុង New York លោក Bill de Blasio បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា: ពលរដ្ឋនៅទីក្រុង New York ណាដែលទៅចាក់វ៉ាក់សាំងដូសទី 3 នឹងត្រូវទទួលរង្វាន់ជាប្រាក់ចំនួន $100។
  4. ប្រភព Vice: មិនដល់រយៈពេល 1 ខែផង ចាប់តាំងពីការរកឃើញវត្តមានដំបូងនៃវីរុសបម្លែងខ្លួនថ្មី Omicron នៅប្រទេសអាហ្វ្រិកខាងត្បូង គិតមកទល់នឹងពេលនេះ វីរុសនេះបានគ្របដណ្ដប់ប្រមាណ 70% នៃអត្រាឆ្លង Covid-19 សរុបនៅសហរដ្ឋអាមេរិក។
  5. ប្រភព Reuters: ក្រសួងសុខាភិបាលហ្វីលីពីនបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនថា: ប្រទេសនេះសម្រេចកាត់បន្ថយគម្លាតរយៈពេលក្នុងការចាក់វ៉ាក់សាំងដូសទី 3 សម្រាប់មនុស្សពេញវ័យ ពី 6ខែមកនៅត្រឹម 3 ខែវិញ ដើម្បីទប់ទល់ជាមួយនឹងវីរុសបម្លែងខ្លួនថ្មី Omicron។

 

Leave a Reply

Your email address will not be published. Required fields are marked *