«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក ថ្ងៃទី 03/01/2022

«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក
ថ្ងៃទី 03/01/2022

1. ប្រភព The Guardian: អ្នកទេសចរដែលមកពីសហរដ្ឋអាមេរិករូបណា ចូលមកក្នុងប្រទេសបារាំង និងដែលមិនបានចាក់វ៉ាក់សាំង នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល 10 ថ្ងៃ។
-សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កទេ ប៉ុន្តែត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន Covid-19 មុនពេលឡើងយន្តហោះ។

2. ប្រភព The Guardian: ចាប់ពីថ្ងៃចន្ទនេះទៅ បារាំងនឹងតម្រូវឱ្យអ្នកវិជ្ជមាន Covid-19 ដែលបានចាក់វ៉ាក់សាំងពេញលេញរួច ត្រូវធ្វើចត្តាឡីស័ករយៈពេល 7 ថ្ងៃ និងអាចចាកចេញពីការធ្វើចត្តាឡីស័កបាន ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាននៅថ្ងៃទី 5។

3. ប្រភព Al Jazeera: លោកវេជ្ជបណ្ឌិត Anthony Fauci បានព្រមានថា: វីរុសបំប្លែងខ្លួនថ្មី Omicron នឹងធ្វើឱ្យមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ Covid-19 បើទោះបីជាវីរុសនេះមិនកាចសាហាវដូច Delta ក្ដី។

4. ប្រភព Politico: រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក លោក Miguel Cardona បានលើកឡើងកាលពីថ្ងៃអាទិត្យថា: ក្រសួងនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីឱ្យសិស្សអាចបន្តរៀននៅក្នុងថ្នាក់តទៅទៀតបាន ខណៈពេលដែលវីរុស Omicron កំពុងផ្ទុះឡើងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។
-លោកបានគូសបញ្ជាក់ថា: ការធ្វើតេស្ត និងការចាក់វ៉ាក់សាំងលើសិស្សានុសិស្ស គឺជារបាំងដ៏សក្ដិសិទ្ធិក្នុងការការពារពី Omicron។

5. ប្រភព National Review: នៅសហរដ្ឋអាមេរិក មានជើងហោះហើរចំនួន 2,749 ជើង ត្រូវបានលុបចោលកាលពីថ្ងៃសៅរ៍ និងជាង 7,000 ជើងផ្សេងទៀតត្រូវបានពន្យារពេលហោះហើរ។
-ទន្ទឹមនេះ នៅព្រឹកថ្ងៃអាទិត្យបន្ទាប់នោះ មានជើងហោះហើរចំនួន 1,974 ជើងទៀត ត្រូវបានលុបចោល និងជាង 1,200 ជើងត្រូវបានពន្យារពេលហោះហើរ។

6. ប្រភព The Guardian: ប្រទេសស្រីលង្ការកំពុងប្រឈមមុខនឹងការដួលរលំនៅឆ្នាំ 2022 នេះ ខណៈពេលដែលអត្រាអតិផរណាកើនដល់កម្រិតខ្ពស់ពុំធ្លាប់មាន (11.1% កាលពីខែវិច្ឆិកាកន្លងទៅ) ចំណីអាហារឡើងថ្លៃកប់ពពក និងថវិកាជាតិស្ងួតអស់ពីឃ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *