នៅថ្ងៃ៧ ខែមករា ឆ្នាំ២០២២ស្អែក សម្តេចតេជោ ហ៊ុន សែន នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅថ្ងៃ៧ ខែមករា ឆ្នាំ២០២២ស្អែក សម្តេចតេជោ ហ៊ុន សែន នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ប្រាប់អោយដឹងថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។

Leave a Reply

Your email address will not be published.