ភ្នំពេញ៖ សម្តេចហ៊ុន សែន បានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀបជាមួយកូនអ្នកដទៃជាជម្រើសមិនល្អទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវ៉ៃប្រហារដល់ទឹកចិត្តកូនខ្លួនឯងយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យគេបាក់ទឹកចិត្តទៅវិញទេ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹងការអប់រំកូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណមមួយក្នុងចំណោមតំណម នៃការដោះស្រាយបញ្ហាអារម្មណ៍របស់កូន។ បើដឹងថា កូនរបស់យើងរៀនខ្សោយយើងត្រូវរកវិធីដើម្បីឲ្យកូនយើងរៀន គឺកុំយកកូនអ្នកដទៃមកប្រៀបធៀបជាមួយកូនរបស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕