ស៊ីហ្គេម៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញថា ដោយមានការយកចិត្ដទុកដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ និងអត្តពលិកកីឡាកម្ពុជានឹងធ្វើដំណើរតាមយន្ដហោះពិសេស ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមដោយឥតគិតថ្លៃតាមរយៈក្រុមហ៊ុន Cambodian Airway៕