លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា ប្រទេសរបស់លោកនឹងមិនចុះកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុង មូស្គូឡើយ បើកងទ័ពរុស្ស៉ីមិនព្រមដកចេញពីទឹកដីអ៊ុយក្រែននោះទេ

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា ប្រទេសរបស់លោកនឹងមិនចុះកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុង មូស្គូឡើយ បើកងទ័ពរុស្ស៉ីមិនព្រមដកចេញពីទឹកដីអ៊ុយក្រែននោះទេ។ បើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

កាលពីថ្ងៃពុធម្សិលមិញ លោក ហ្សេលេនស្គី បានបញ្ចាក់ថា «យើងនឹងមិនទទួលយកបទឈប់បាញ់ណាមួយនោះទេ ប្រសិនបើបទឈប់បាញ់ ឬកិច្ចព្រមព្រៀងនោះ នៅតែអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីបន្តមានវត្តមាន នៅលើទឹកដីអ៊ុយក្រែន ដែលពួកគេកំពុងកាន់កាប់»