កាលពី​ថ្ងៃ​សុក្រម្សិលមិញ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រាប់ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី និង​ក្រុម​ផ្តាច់ខ្លួន​តំបន់ Luhansk បន្ត​រុលចូល​ទៅមុខ​ដោយ​ជោគជ័យ​នៅក្នុង​ទីក្រុង Lysychansk

រុស្ស៊ី៖ កាលពី​ថ្ងៃ​សុក្រម្សិលមិញ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រាប់ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី និង​ក្រុម​ផ្តាច់ខ្លួន​តំបន់ Luhansk បន្ត​រុលចូល​ទៅមុខ​ដោយ​ជោគជ័យ​នៅក្នុង​ទីក្រុង Lysychansk ។​

លោក Igor Konashenkov ​អ្នកនាំពាក្យ​របស់​រុស្សី​ បាននិយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​បាត់បង់​ច្រើន​នៅក្នុង​ទីក្រុង​នេះ ដោយបាន​រាយការណ៍​ថា ​មនុស្ស ​190​នាក់​បាន​ស្លាប់ ​និង​រងរបួស​។​ ​ខណៈ​ទីក្រុង Sievierdonetsk របស់​តំបន់ Luhansk បាន​ធ្លាក់​ទៅលើ​កងកម្លាំង​រុស្ស៊ី ការផ្តោត​សំខាន់​បាន​ងាក​ទៅរក​ទីក្រុង Lysychansk ។ ​ជន​ស៊ីវិល​ប្រមាណ 15,000នាក់នៅតែ​ជ្រកកោន​ក្នុង​ទីជម្រក​ក្រោម​ដី​គេច​ពី​ការបាញ់​ផ្លោង ខណៈ​ពលរដ្ឋ​មួយចំនួន​បន្ទោស​អ៊ុយ​ក្រែ​នចំពោះ​ជម្លោះ ហើយ​អ្នក​ផ្សេងទៀត​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម៕