ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ពិធីបិទមហាសន្និបាតវិសាមញ្ញរបស់ស.ស.យ.ក. បានបញ្ចប់អង្គមហាសន្និបាតរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ប្រតិភូតំណាងទូទាំងប្រទេសសរុបប្រមាណ ១៥០០ នាក់។
សូមបញ្ចាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក. ៕